cheaensuos
Commoner
រាត្រីចង់ជួប
បទពាក្យ៨ ឆ្នៃ
សម្រស់ធម្មជាតិនាពេលរាត្រី
ផ្ទៃមេយខៀវខ្ចីសែនស្រស់បំព្រង
បងគយគន់មើលទៅដួងខែផង
ចងចិត្តកួចប៉ងបំណងស្នេហ៍ស្និទ្ធ។
ចិត្តរៀមភក្តីស្ម័គ្រស្រីមាសស្ងួន
នួននាងក្រអួនក្រអៅវមិត្រ
គិតគូតែស្រីនៅស្នាមដាមដិត
ត្បិតបងខំខិតមិនចង់ឃ្លាតឃ្លា។
នាពេលរាត្រីមានដួងចន្ទថ្លា
ចារដោយតារាឥតបីកំព្រារ
ជានារហូតមិនដែលរងារ
ភ្ញាបងឆ្ងាយគ្នាតឹងទ្រូងសង្វេគ។
ស្អែកថ្មីបួងសួងបងប្រឹងបែបន់
ស្រន់ឱ្យតូចតន់ជួបកុំបែបែក
ហែកស្នេហ៍ពីទ្រូងឱ្យបងទឹកភ្នែក
ចែកអូនដោយឡែកគប្បីកុំមាន។
តែងដោយ ជាឥន្ទ្រ
បទពាក្យ៨ ឆ្នៃ
សម្រស់ធម្មជាតិនាពេលរាត្រី
ផ្ទៃមេយខៀវខ្ចីសែនស្រស់បំព្រង
បងគយគន់មើលទៅដួងខែផង
ចងចិត្តកួចប៉ងបំណងស្នេហ៍ស្និទ្ធ។
ចិត្តរៀមភក្តីស្ម័គ្រស្រីមាសស្ងួន
នួននាងក្រអួនក្រអៅវមិត្រ
គិតគូតែស្រីនៅស្នាមដាមដិត
ត្បិតបងខំខិតមិនចង់ឃ្លាតឃ្លា។
នាពេលរាត្រីមានដួងចន្ទថ្លា
ចារដោយតារាឥតបីកំព្រារ
ជានារហូតមិនដែលរងារ
ភ្ញាបងឆ្ងាយគ្នាតឹងទ្រូងសង្វេគ។
ស្អែកថ្មីបួងសួងបងប្រឹងបែបន់
ស្រន់ឱ្យតូចតន់ជួបកុំបែបែក
ហែកស្នេហ៍ពីទ្រូងឱ្យបងទឹកភ្នែក
ចែកអូនដោយឡែកគប្បីកុំមាន។
តែងដោយ ជាឥន្ទ្រ