cheaensuos
Commoner
ភ្នំពេញទឹកពេញ
បទពាក្យ៨ បន្ទាប់ពីបទធម្មតា
"ថាវ៉ីយ ភ្នំពេញទឹកពេញហើយវ៉ី
អាវ៉ា ឃ្មាតខ្មីចាប់ត្រីស្ងោរផង
អាំងឆ្អើរម្ជូរជ្រក់ជ្រលក់ដុតម្តង
ក្តិបអំពិលហោងមិនឆ្គងច្បាស់ឆ្ងាញ់។
ទឹកព្រៀបជោរជន់ពែនពន់ឱ្យហើយ
កុំនៅតោះតើយមកហើយត្រីក្រាញ់
ចាប់យកទាំងអស់មិនខ្សោះសុទ្ធខ្លាញ់
ទឹកឡើងចម្រាញ់ម្ហូបឆ្ងាញ់អ្នកក្រុង។
អឺអញឯណេះពិសេសណាស់ដែរ
ផ្លូវច្រើនហូរហែខ្លាចតែឡានផុង
សំណាងល្អឯកចំលែកអញប្រុង
ហែលទឹកមើលក្រុងផូរផង់ផស្សគេ។
ទូកត្នោតកេរ្ត៍ឪមានផ្លូវហើយណា
ចរចេញយាត្រាអាវ៉ាកុំរេ
កុំរាអំពល់ខ្វាយខ្វល់ទំនេរ
មីងនាងគ្នាន់គ្នេរឡើងទេទូកត្នោត។"
បទពាក្យ៨ បន្ទាប់ពីបទធម្មតា
"ថាវ៉ីយ ភ្នំពេញទឹកពេញហើយវ៉ី
អាវ៉ា ឃ្មាតខ្មីចាប់ត្រីស្ងោរផង
អាំងឆ្អើរម្ជូរជ្រក់ជ្រលក់ដុតម្តង
ក្តិបអំពិលហោងមិនឆ្គងច្បាស់ឆ្ងាញ់។
ទឹកព្រៀបជោរជន់ពែនពន់ឱ្យហើយ
កុំនៅតោះតើយមកហើយត្រីក្រាញ់
ចាប់យកទាំងអស់មិនខ្សោះសុទ្ធខ្លាញ់
ទឹកឡើងចម្រាញ់ម្ហូបឆ្ងាញ់អ្នកក្រុង។
អឺអញឯណេះពិសេសណាស់ដែរ
ផ្លូវច្រើនហូរហែខ្លាចតែឡានផុង
សំណាងល្អឯកចំលែកអញប្រុង
ហែលទឹកមើលក្រុងផូរផង់ផស្សគេ។
ទូកត្នោតកេរ្ត៍ឪមានផ្លូវហើយណា
ចរចេញយាត្រាអាវ៉ាកុំរេ
កុំរាអំពល់ខ្វាយខ្វល់ទំនេរ
មីងនាងគ្នាន់គ្នេរឡើងទេទូកត្នោត។"
Last edited: