លន់តួអង្វរ

cheaensuos

Commoner
លន់តួអង្វរ
បទពាក្យ៧
បងសូមលន់តួសួរស្នេហ៍ស្នង
ថាបងនេះពិតឥតមានអ្វី
មិនមានមាសប្រាក់សក្តិប្រពៃ
ក្រក្រីទាំងញាតិឃ្លាតម៉ែឪ។

តើអូនព្រមស្នេហ៍ក្បែរបងទេ
មាសមេបងអើយឆ្លើយមកពៅ
ស្តីមកពុំងាគ្រាឥឡូវ
កុំសូវនៅស្ងៀមរៀមចង់ដឹង។

ឆោមឆើតពិសីស្រីម្ចាស់ចិត្ត
ស្នេហ៍សិទ្ធលោមថែតែប្រលឹង
តាក់តែងថ្នមអូនសូន្យក្ស័យឈឹង
បងដឹងខ្លួនឯងថ្លែងថាស្មោះ។

បងឥតមានអ្វីស្តីបញ្ជាក់
ស្មោះស្ម័គ្រឥតជាក់លាក់អ្វីសោះ
បងក៏ដឹងដែរតែចិត្តប្រុស
ស្មោះអស់ពីពោះព្រោះភក្តី។

តែងដោយជាឥន្ទ្រ (Chea En Suos)
11903737_888319074576497_6125069082420634999_n.jpg
 
Last edited:
Top