លន់តួអង្វរ បទពាក្យ៧ បងសូមលន់តួសួរស្នេហ៍ស្នង ថាបងនេះពិតឥតមានអ្វី មិនមានមាសប្រាក់សក្តិប្រពៃ ក្រក្រីទាំងញាតិឃ្លាតម៉ែឪ។ តើអូនព្រមស្នេហ៍ក្បែរបងទេ មាសមេបងអើយឆ្លើយមកពៅ ស្តីមកពុំងាគ្រាឥឡូវ កុំសូវនៅស្ងៀមរៀមចង់ដឹង។ ឆោមឆើតពិសីស្រីម្ចាស់ចិត្ត ស្នេហ៍សិទ្ធលោមថែតែប្រលឹង តាក់តែងថ្នមអូនសូន្យក្ស័យឈឹង បងដឹងខ្លួនឯងថ្លែងថាស្មោះ។ បងឥតមានអ្វីស្តីបញ្ជាក់ ស្មោះស្ម័គ្រឥតជាក់លាក់អ្វីសោះ បងក៏ដឹងដែរតែចិត្តប្រុស ស្មោះអស់ពីពោះព្រោះភក្តី។ តែងដោយជាឥន្ទ្រ (Chea En Suos)