តួនាទីស្វាមីមាន៧ជំពុក

cheaensuos

Commoner
តួនាទីស្វាមីមាន៧ជំពុក
បទ កាកគតិ
នាទីស្វាមី រៀបរាប់សេចក្តី មានដល់ប្រាំពីរ
គួរប្រុសចូលគិត ចាប់យកសំភី ធ្វើតួនាទី
តាមប្រពៃណី។

មួយ វធកា ស្វាមីឫស្យា ឥតត្រាប្រណី
ដូចពេជ្ឈឃាដ មនុស្សចិត្តអប្រិយ ចាំតែយកក្ដី
វាយតប់សម្លាប់។

ពីរ ចោរស្វាមី មិនស្មោះភក្តី លួចបំបាត់ទ្រព្យ
លាក់លាមប្រពន្ធ ខំប្រពឹត្តជាប់ ធ្វើជាទំលាប់
ហើយបំបាត់ដាន។

អយ្យា ស្វាមី ចៅហ្វាយលោកប្តី ខ្មៅទាំងសណ្តាន
ចាំតែចង្អុល បញ្ជាប្រើបាន ទុកស្ងួនកណ្យាន
ខ្ញុំបំរើខ្លួន។

មួយដល់ទីចី មិនល្អប្រពៃ កុំកាន់ខ្ជាប់ខ្ជួន
កុំប្រព្រឹត្តឡើយ នាំឱ្យខុសក្បួន ចូលចាប់ទីបួន
៧នេះម្ដង។

បិតាស្វាមី ស្រឡាញ់ភក្តី ស្មើកូនខ្លួនផង
យកចិត្តទុកដាក់ ឥបីរំលង ទោះមានខុសឆ្គង
ប្តីដូចឪពុក។

មានធម៌ខន្តី សណ្តោសប្រណី ភក្តីយល់ទុក្ខ
អធ្យាស្រ័យល្អ បរវបានសុខ ប្តីជាឪពុក
ល្អល្អះកន្លង។

ជេដ្ឋាស្វាមី ថែប្រពន្ធថ្លៃ ក្នុងនាមជាបង
ស្រឡាញ់ការពារ មិនឱ្យប្អូនហ្មង ថ្នាក់ថ្នមកន្លង
ពាសពៅវល័ក្ខណ៍។

សខីស្វាមី ទុកភរិយាស្រី ដូចជាមិត្រភក្តិ
បានអ្វីចែកគ្នា សុខទុក្ខរួមរក្ស ជីវិតជំពាក់
ពិតជាក់ភក្តី។

ចំណែកចុងក្រោយ គឺបានដឹងដោយ ទាសាស្វាមី
ចេះស្តាប់បង្គាប់ ប្រពន្ធភក្តី ធ្វើការគ្រប់អ្វី
មិនឱ្យព្រួយចិត្ត។

ស្វាមីស្មោះស ត្រូវមានចិត្តល្អ សណ្តោសអាណិត
រាប់អានស្រឡាញ់ ស្មើរនិងជិវិត កុំឱ្យឃ្លាតស្និទ្ធ
កណ្តោចកណ្តែង។

សរសេរដោយ ជាឥន្ទ្រ (Chea En)
 
Top